How to reduce stress
វិធីកាត់បន្ថយStress មានដូចតទៅ:
១.ការធ្វើលំហាត់ប្រាណ៖ការហាត់ប្រាណធ្វើបញ្ចេញជាតិពុលក្នុងសារពាង្គកាយហើយការហាត់ប្រាណធ្វើឲ្យយើងអាចរំសាយអារម្មណ៍ដែលមានភាពតានតឹងចេញទៅខាងក្រៅ។
២.ការធ្វើសមាធិ៖ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អឬតានតឹងក្នុងចិត្ត អ្នកគួរតែធ្វើសមាធិឲ្យបាន១០ទៅ១៥នាទី។ ការធ្វើសមាធី គឺអាចជួយកាត់បន្ថយភាពតានតឹងបានច្រើន ព្រោះធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងធូរស្បើយទៅតាមការដកដង្ហើមចេញដកដង្ហើមចូលនៅពេលធ្វើសមាធិ។
៣.លេងកីឡា៖ ការលេងកីឡាជាវិធីសាស្ត្រមួយផងដែរ ដែលធ្វើឲ្យអ្នកបំភ្លេចនូវទុក្ខកង្វល់នៅក្នុងចិត្តព្រោះអ្នកគិតតែពីការសប្បាយ និងគិតតែខំប្រកួត។ ម្យ៉ាងទៀត អ្នកអាចបញ្ចេញញើស និងកំហឹងនៅក្នុងចិត្តបានទៀតផង។ បន្ទាប់ពីលេងកីឡាហើយងូតទឹកសម្អាតប្រាណរួច នោះអ្នកនឹងមានអារម្មណ៍ល្អ និងធូរស្បើយនៅក្នុងចិត្ត។៤.ការច្រៀងចម្រៀង៖ ការបញ្ចេញភាពតានតឹងឬអារម្មណ៍មិនល្អតាមរយៈការច្រៀងចម្រៀង ក៏ជាវិធីល្អម្យ៉ាងដែរ។ អ្នកត្រូវច្រៀងចម្រៀងណាដែលអាចធ្វើឲ្យអ្នកបំបាត់នូវទុក្ខកង្វល់ក្នុងចិត្តអ្នកបាន ដូចជាបទលើកទឹកចិត្តខ្លួនឯង និងបទណាដែលអាចស្រែកបានខ្លាំងៗតាមចង្វាក់ភ្លេង។ វិធីនេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយ ព្រោះអ្នកបានបញ្ចេញអារម្មណ៍មិនល្អនិងទុក្ខកង្វល់ទៅតាមចង្វាក់ភ្លេង។៥.ការគេង៖ការគេងគឺជាវិធីសាស្រ្តមួយដ៏ល្អដែលធ្វើឲ្យអ្នកបំភ្លេចនូវទុក្ខកង្វល់នៅក្នុងចិត្ត។នៅពេលយើងភ្ញាក់ពីគេងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយរួចហើយគិតអំពីរឿងដែលល្អ។
Comments
Post a Comment