Time management

 

ការគ្រប់គ្រងពេលវេលាគឺជាជំនាញមួយដែលអ្នកគួរតែមាន។ប្រសិនបើអ្នកមិនចង់អោយពេលវេលា២៤ម៉ោងរបស់អ្នកកន្លងហួសទៅដោយអត់ប្រយោជន៍ទេអ្នកគួរតែដឹងពីចំំណុចខាងក្រោមនេះ


-ការតាំងចិត្តបើអ្នកពិតជាចង់អោយវាកើតឡើងមែនអ្នកគួរតែមានការតាំងចិត្តអោយខ្ពស់ក្នុងការធ្វើវា មិនបោះបង់ហើយជឿថាអ្នកនឺងធ្វើវាអោយបាន។តើអ្នកពិតជាចង់ធ្វើវាមែនឬ​យ៉ាងណា​ ?




- ការស្វែងរកម៉ោងដែលបាត់(Hidden Time) អ្នកគួរតែដឺងពីម៉ោងដែលអ្នកចំំំណាយលើ ក្នុងការធ្វើរឿងនឺងច្រើន ប៉់ុន្តែវាមិនសូវមានប្រយោជន៍អ្វីសំខាន់សម្រាប់អ្នក។




- ផ្លាស់ប្តូរទម្លាប់របស់អ្នកដោយធ្វើសកម្មភាពណាមួយដែលមានប្រយោជន៍ហើយកំណត់ម៉ោងចាប់ផ្តើមនិងកំំំណត់ម៉ោងបព្ចាប់អោយបានច្បាស់លាស់។

-ការធ្វើកាលវិភាគ ដោយដាក់គោលដៅថាអ្នកត្រូវធ្វើអ្វី កុំភ្លេចកត់ចូលរាល់សកម្មភាពដែលត្រូវធ្វើហើយអនុវត្តវាតាមកាលវិភាគរបស់អ្នក កាលវិភាគរបស់អ្នកគួរតែផ្លាស់ប្តូរជារៀងរាល់មួយខែម្តង។





-បើអ្នកមិនចង់អោយខ្លួនឯងភ្លេច​​ឬធ្វើរឿងណាដែលសំខាន់មិនយឺតពេលទេនោះអ្នកគួរតែកត់(note )នៅលើក្រដាសតូចៗពីរឿងសំខាន់ដែលអ្នកត្រូវធ្វើ។




-ការធ្វើការងារច្រើនក្នុងពេលតែមួយមិនត្រឺមតែមិនអាចជួយអោយអ្នកចំណេញេពេលវេលាបានទេវាថែមទាំងមិនអាចជួយអោយអ្នកសម្រេចការងារទាំងនោះបានទៀតផង។



-Deadline អ្នកគួរតែកំណត់ពីថ្ងៃធ្វើកិច្ចការអោយគ្រូរបស់អ្នកមុនថ្ងៃកំណត់ដែលគ្រូរបស់អ្នកកំណត់។ដូចនេះហើយទើបអ្នកអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យកិច្ចការរបស់អ្នក។ex:ប្រសិនបើការងាររបស់អ្នកត្រូវប្រមូលនៅចុងសប្តាហ៍ទី២អ្នកគួរតែកំណត់កិច្ចការខ្លួនឯងអោយរូចនៅដើមសប្តាហ៍ទី២។

-ការប្រើកម្មវិធីមួយចំនួនដែលអាចជួយកំណត់លើការធ្វើកិច្ចការបស់អ្នកបើសិនអ្នកមិនចង់អោយអ្នកចំណាយពេលច្រើនលើការធ្វើកិច្ចការទាំងនោះទេ។អ្នកក៏គួរតែកំណត់ម៉ោងសម្រាករបស់អ្នកអោយបានច្បាស់លាស់ត្រូវអោយប្រាកដថាវាមិនវែងពេកឬខ្លីពេកទេ។
-






Comments

Popular posts from this blog

First project:AI War

វិធីកាត់ក្នុងការកាត់បន្ថយនៅភាពតាងតឹង