តើយើងត្រូវធ្វើដូចម្ដេចដើម្បី កាត់បន្ថយភាពតានតឹង?

            តើយើងត្រូវធ្វើដូចម្ដេចដើម្បី កាត់បន្ថយភាពតានតឹង?

នេះគឺជាយុទ្ធសាស្ត្រគ្រប់គ្រងភាពតានតឹងមួយចំនួនដែលអ្នកអាចសាកល្បងបាន៖

    



  •  ជៀសវាងកត្តាស្ត្រេស តាមរយៈការអនុវត្តបច្ចេកទេសកាត់បន្ថយភាពតានតឹង ដូចខាង​ក្រោម

    1. ហាត់ប្រាណឱ្យបានទៀងទាត់

        យើងគិតថាហាត់ប្រាណត្រឹមត្រូវអាចរក្សា ឬសម្រកគីឡូ អាចជួយសុខភាពបានល្អ។ ក្រៅពីនេះ ការហាត់ប្រានក៏អាចកាតបន្ថយភាពតានតឹងបានទៀតផង ប៉ុន្តែគ្នាយើងមួយចំនួនតូចអត់ចាប់អារម្មណ៍។
           
ពេលហាត់ប្រាណ រាងកាយបញ្ចេញ អង់ដូហ្វីន (endorphins) ដែលជាសាធាតុគីមីធ្វើឲ្យយើងមានអារម្មណ៍រីករាយ និងសុខស្រួលជាងមុន។ យើងចាប់ផ្តើមមានអារម្មណ៍ប្រសើរភ្លាមៗ ត្រឹមរយៈពេល ២-៣ នាទីក្រោយធ្វើចលនា។ ហាត់ប្រាណទៀងទាត់អាចផ្លាស់ប្តូររូបរាង បង្កើនទំនុកចិត្ត ស្រលាញ់ និងគោរពខ្លួនឯង។







    2. ញ៉ាំអាហារដែលមានសុខភាពល្អ
        
        

    ការជ្រើសរើសវិធីញ៉ាំអាហារ ក៏ជាផ្នែកមួយនៃការកាត់បន្ថយជំងឺស្ដ្រេសបានដែរ។ ភាគច្រើនរបបអាហារសំខាន់ៗទាំងនោះផ្ដោតទៅលើក្រុមអាហារដែល អាចកាត់បន្ថយការរលាក ជំនួយដល់ខួរក្បាល បេះដូង ពង្រឹងទៅលើប្រព័ន្ធរំលាយអាហារ និងអាចសម្រួលទៅដល់ការគេង។
   





 3. គេងឱ្យបានគ្រប់គ្រាន់

    ការគេង និង អារម្មណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិនិងគ្នា ការគេងមិនគ្រប់គ្រាន់ ឬ ការគេងមិនលក់ អាចបណ្ដាលឲ្យឆាប់ខឹង និង តានតឹងផ្លូវចិត្ត ហេតុដូចនេះការរក្សាទម្លាប់នៃការគេងដើម្បីរក្សាសុខភាព អាចជួយលើកម្ពស់សុខមាលភាពផ្លូវចិត្តផងដែរ ។ ជំងឺគេងមិនលក់រ៉ាំរ៉ៃ អាចបង្កើនហានិភ័យនៃការវិវឌ្ឍន៍ភាពមិនប្រក្រតីខាងផ្លូវចិត្ត ដូចជាការខឹងសម្បា ឬ ការធ្លាក់ទឹកចិត្ត ។ 


4. ឆ្លៀតពេលសម្រាប់ចំណូលចិត្ត ឬសកម្មភាពរីករាយផ្សេងទៀត




ចំណង់ចំណូលចិត្តវាមិនមែនជាកាតព្វកិច្ចដែលទាមទារការលះបង់ពេញម៉ោងនោះទេប៉ុន្តែត្រូវបានអនុវត្តដើម្បីភាពរីករាយដោយមានគោលបំណងបន្ធូរបន្ថយភាពតានតឹង តាមរយៈការធ្វើអ្វីតាមដែលយើងចង់ធ្វើ ដូចជាការដើរលំហែរ​ រឺបង្កើតសកម្មភាពរីករាយផ្សេងៗជាដើម។




                            

កុំភ្លេចអនុវត្តតាមវិធីខាងលើណា ប្រសិនបើអ្នកមានភាពតានតឹង​​ សូមអរគុណ។




-----------------------------------------------------------------------------------------------------------------------------

You can find more information on stress management at the following links:

I hope this helps!                                                                                                                        @sethoeurt. 

Comments

Popular posts from this blog

វិធីកាត់ក្នុងការកាត់បន្ថយនៅភាពតាងតឹង

First project:AI War

វិធីបំបាត់​ STRESS