វិធី​​សាស្ត្រមួយចំនួនដែលអាចជួយយើង​កាត់​បន្ថយ​ភាពតានតឹង

    
 



1. ស្ត្រេស


       ស្ត្រេសគឺជាភាពតានតឹងដែលមនុស្សគ្រប់គ្នាមាន។ ជាការពិត រាងកាយរបស់មនុស្សត្រូវបានរចនាឡើងដើម្បីជួបប្រទះភាពតានតឹង និងប្រតិកម្មចំពោះវា។ នៅពេលអ្នកជួបប្រទះការផ្លាស់ប្តូរ ឬបញ្ហាប្រឈម នឺងភាពតានតឹង រាងកាយរបស់អ្នកបង្កើតការឆ្លើយតបខាងរាងកាយ និងផ្លូវចិត្ត។ នោះជាភាពតានតឹង។


    
 2. វិធីកាត់បន្ថយភាពតានតឹង


> ជជែកលេងជាមួយមិត្តភក្តិការនិយាយរឿងរ៉ាវក្នុងចិត្តប្រាប់មិត្តភក្តិ វានឹងធ្វើឲ្យចិត្តរបស់យើងធូរស្រាលជាងមុន និងជួយឲ្យយើងអាចផ្តោតអារម្មណ៏បានល្អជាងមុនផងដែល។ វិធីសាស្ត្រមួយនេះ ពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ព្រោះអ្នកបានបញ្ចេញភាពតានតឹងទាំងនោះអស់ពីក្នុងចិត្តរបស់អ្នក។









>សមាធិ នៅពេលដែល​អ្នកមាន​អារម្មណ៍មិនល្អ​ឬ​តានតឹង​ក្នុង​ចិត្ត អ្នក​គួរតែ​ធ្វើ​សមាធិ​ឲ្យ​បាន១០ទៅ១៥នាទី។ ការធ្វើ​សមា​ធី គឺ​អាចជួយ​កាត់បន្ថយ​ភាព​តានតឹង​បាន​ច្រើន ព្រោះ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ និង​ធូរស្បើយ​ទៅតាម​ការដក​ដង្ហើមចេញ​ដកដង្ហើម​ចូល​នៅពេល​ធ្វើ​សមាធិ។













>លើកទឹកចិត្ត​ខ្លួនឯងនៅពេល​មាន​បញ្ហា​ផ្លូវចិត្ត​នឹងធ្វើ​ឲ្យ​ខ្លួនឯង​បាក់​ទឹកចិត្ត ដូច្នេះ​អ្នក​ត្រូវតែ​ព្យាយាម​តស៊ូ តាំងចិត្ត​ឲ្យ​រឹងមាំ និង​ត្រូវ​គិត​បែប​វិជ្ជមាន​ដោយ​គិតថា អ្វីដែល​គេ​ធ្វើបាន អ្នក​ក៏​អាចធ្វើ​បានដែរ។ អ្នក​ត្រូវ​ចៀសវាង​នូវ​ការស្តីបន្ទោស​ឲ្យ​ខ្លួនឯង ការគិត​ឃើញតែ​បញ្ហា។










>ដើរ​កម្សាន្ត​នៅ​តំបន់​ធម្មជាតិ៖ ដើរ​កម្សាន្ត​តាម​តំបន់​ធម្មជាតិ​ដែលមាន​ព្រៃព្រឹក្សា​ខៀវស្រងាត់ និង ពោរពេញ​ទៅដោយ​ខ្យល់​បរិសុទ្ធ និង​បរិយាកាស​ត្រជាក់​ល្អ។ វិធីសាស្ត្រ​មួយ​នេះ ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្ងប់ស្ងាត់​ល្អ និង​រសាត់​ទៅតាម​ខ្យល់​ទាំងនោះ។   











Thank for reading my blog!!






Comments

Popular posts from this blog

First project:AI War

Time management

វិធីកាត់ក្នុងការកាត់បន្ថយនៅភាពតាងតឹង