How to relieve stress (វិធីបំបាត់ភាពតានតឹង)

Prepared by : Yorn Sreythuk


1. កុំខ្វល់ច្រើនពីអ្វីដែលអ្នកដទៃនិយាយពីអ្នក : នៅពេលខ្លះយើងមានអារម្មណ៍អន់ចិត្ត ឬក៍ស្មុកស្មាញអត់ប្រយោជន៍ ដោយសារយើងទទួលយកនូវអ្វីដែលអ្នកដទៃបាននិយាយចំពោះយើង។ចូរជ្រើសរើស និងពិចារណាឡើងវិញថាអ្វីជាអ្វី ដែលអ្នកអាចទទួលយកបាន ហើយអ្នកទាំងនោះមិនស្គាល់ពីអ្នកច្បាស់ជាងអ្នកស្គាល់ខ្លួនឯងឡើយ។


២​ .  ធ្វើអារម្មណ៍របស់អ្នកឲ្យស្ងប់៖ ត្រូវស្វែងរកវីធីអ្វីក៏ដោយដែលអ្នកចូលចិត្ត ដែលអាចជួយឲ្យអ្នកលំហែអារម្មណ៏បានស្ងប់ល្អ។ វាអាចជាការតាំងសមាធិ ការភាវនា ការដកដង្ហើមឲ្យវែងៗ ឬការម៉ាស្សាជាដើម។មនុស្សម្នាក់ៗតែងតែមានវិធីផ្សេងៗគ្នាក្នុងការលំហែអារម្មណ៏នេះ។




៣.​ ​ លេងកីឡា៖ ការលេងកីឡាគឺជាវិធីដ៏ល្អ ដើម្បីបន្ធូរអារម្មណ៏ស្មុគ្រស្មាញរបស់អ្នក។ អ្នកអាចបញ្ចេញកម្លាំងរបស់អ្នកជំនួសការបញ្ចេញកំហឹងរបស់អ្នកនៅពេលលេងកីឡាបាន។ មិនតែប៉ុណ្ណោះវាក៏អាចជួយឲ្យអ្នក មានសុខភាពល្អផងដែរ។




៤.  បរិភោគអាហារដែលមានអត្ថប្រយោជន៏សំរាប់សុខភាពអ្នក៖ ត្រូវប្រាកដថារាងកាយរបស់អ្នក និងខួរក្បាលរបស់អ្នកនឹងទទួលបាននូវអ្វី ដែលវាគួរតែទទួលយក ដូចជាសារជាតិបំពងរាងកាយជាដើម។ ការបំពនរាងកាយ និងខួរក្បាលរបស់អ្នកឲ្យមានសុខភាពល្អអាចធ្វើឲ្យអ្នកងាយមានអារម្មណ៍ល្អ ធ្វើការមានប្រសិទ្ធិភាព និងមិនងាយមានអារម្មណ៍ស្មុគ្រស្មាញ។




៥. ​​​​​​​​​​​​​​​​​​​​ ច្រៀង​ចម្រៀង៖ ការបញ្ចេញ​ភាព​តានតឹង​ឬ​អារម្មណ៍មិនល្អ​តាមរយៈ​ការ​ច្រៀង​ចម្រៀង ក៏​ជា​វិធី​ល្អ​ម្យ៉ាងដែរ។ អ្នក​ត្រូវ​ច្រៀង​ចម្រៀង​ណា​ដែល​អាចធ្វើ​ឲ្យ​អ្នក​បំបាត់​នូវ​ទុក្ខ​កង្វល់​ក្នុង​ចិត្ត​អ្នក​បាន ដូចជា​បទ​លើកទឹកចិត្ត​ខ្លួនឯង និង​បទ​ណា​ដែល​អាច​ស្រែក​បានខ្លាំងៗតាម​ចង្វាក់ភ្លេង។ វិធី​នេះ​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ធូរស្បើយ ព្រោះ​អ្នក​បាន​បញ្ចេញ​អារម្មណ៍មិនល្អ​និង​ទុក្ខ​កង្វល់​ទៅតាម​ចង្វាក់ភ្លេង។




៦.  និយាយជាមួយមនុស្សដែលអ្នកទុកចិត្ត៖ ធ្វើការទំនាក់ទំនងជាមួយអ្នកដែលមានអារម្មណ៏ល្អ និយាយទៅកាន់អ្នកទាំងនោះ ឬក៏ស្តាប់ពួកគេនិយាយ ក៏អាចជួយឲ្យយើងបានធូរស្រាលខ្លះដែរ។ ពួកគេអាចជួយឲ្យយើងមានអារម្មណ៍ល្អដូចពួកគេដែរ និងធ្វើឲ្យយើងភ្លេចនូវភាពស្មុគ្រស្មាញក្នុងចិត្តរបស់អ្នកបាន។

៧. ​​​​​​ ព្រឹក្សាជាមួយអ្នកជំនាញ៖ ពេលខ្លះ ការព្រឹក្សាជាមួយអ្នកជំនាញដូចជាអ្នកចិត្តសាស្រ្តដើម្បីជួយអ្នកបំបាត់ចោលនូវអារម្មណ៏អវិជ្ជមានរបស់អ្នកក៏អាចជួយឲ្យអ្នកកាត់បន្ថយភាពស្មុគ្រស្មាញបានផងដែរ។


៨.​ ការសំរាកកំសាន្តអារម្មណ៍របស់អ្នក៖  ចេញទៅធ្វើការដំណើរកំសាន្តនៅទីដែលមានទេសភាពល្អការហែលទឹក ការទៅមើលកុន ឬការញុំាអាហារពេលល្ងាចក្រោមពន្លឹភ្លើងទៀនជាដើម អាចធ្វើឲ្យអ្នកភ្លេចពីអារម្មណ៍តានតឹងក្នុងចិត្តអ្នក។














Comments

  1. 1.ផ្លាស់ប្ដូរFont
    2.តម្រៀបអក្សរដើម្បីអោយងាយស្រួលមើល

    ReplyDelete

Post a Comment

Popular posts from this blog

វិធីកាត់ក្នុងការកាត់បន្ថយនៅភាពតាងតឹង

First project:AI War

វិធីបំបាត់​ STRESS