How to relieve stress (វិធីបំបាត់ភាពតានតឹង)
Prepared by : Yorn Sreythuk
1. កុំខ្វល់ច្រើនពីអ្វីដែលអ្នកដទៃនិយាយពីអ្នក : នៅពេលខ្លះយើងមានអារម្មណ៍អន់ចិត្ត ឬក៍ស្មុកស្មាញអត់ប្រយោជន៍ ដោយសារយើងទទួលយកនូវអ្វីដែលអ្នកដទៃបាននិយាយចំពោះយើង។ចូរជ្រើសរើស និងពិចារណាឡើងវិញថាអ្វីជាអ្វី ដែលអ្នកអាចទទួលយកបាន ហើយអ្នកទាំងនោះមិនស្គាល់ពីអ្នកច្បាស់ជាងអ្នកស្គាល់ខ្លួនឯងឡើយ។
២ . ធ្វើអារម្មណ៍របស់អ្នកឲ្យស្ងប់៖ ត្រូវស្វែងរកវីធីអ្វីក៏ដោយដែលអ្នកចូលចិត្ត ដែលអាចជួយឲ្យអ្នកលំហែអារម្មណ៏បានស្ងប់ល្អ។ វាអាចជាការតាំងសមាធិ ការភាវនា ការដកដង្ហើមឲ្យវែងៗ ឬការម៉ាស្សាជាដើម។មនុស្សម្នាក់ៗតែងតែមានវិធីផ្សេងៗគ្នាក្នុងការលំហែអារម្មណ៏នេះ។
៣. លេងកីឡា៖ ការលេងកីឡាគឺជាវិធីដ៏ល្អ ដើម្បីបន្ធូរអារម្មណ៏ស្មុគ្រស្មាញរបស់អ្នក។ អ្នកអាចបញ្ចេញកម្លាំងរបស់អ្នកជំនួសការបញ្ចេញកំហឹងរបស់អ្នកនៅពេលលេងកីឡាបាន។ មិនតែប៉ុណ្ណោះវាក៏អាចជួយឲ្យអ្នក មានសុខភាពល្អផងដែរ។
៤. បរិភោគអាហារដែលមានអត្ថប្រយោជន៏សំរាប់សុខភាពអ្នក៖ ត្រូវប្រាកដថារាងកាយរបស់អ្នក និងខួរក្បាលរបស់អ្នកនឹងទទួលបាននូវអ្វី ដែលវាគួរតែទទួលយក ដូចជាសារជាតិបំពងរាងកាយជាដើម។ ការបំពនរាងកាយ និងខួរក្បាលរបស់អ្នកឲ្យមានសុខភាពល្អអាចធ្វើឲ្យអ្នកងាយមានអារម្មណ៍ល្អ ធ្វើការមានប្រសិទ្ធិភាព និងមិនងាយមានអារម្មណ៍ស្មុគ្រស្មាញ។
៦. និយាយជាមួយមនុស្សដែលអ្នកទុកចិត្ត៖ ធ្វើការទំនាក់ទំនងជាមួយអ្នកដែលមានអារម្មណ៏ល្អ និយាយទៅកាន់អ្នកទាំងនោះ ឬក៏ស្តាប់ពួកគេនិយាយ ក៏អាចជួយឲ្យយើងបានធូរស្រាលខ្លះដែរ។ ពួកគេអាចជួយឲ្យយើងមានអារម្មណ៍ល្អដូចពួកគេដែរ និងធ្វើឲ្យយើងភ្លេចនូវភាពស្មុគ្រស្មាញក្នុងចិត្តរបស់អ្នកបាន។
៧. ព្រឹក្សាជាមួយអ្នកជំនាញ៖ ពេលខ្លះ ការព្រឹក្សាជាមួយអ្នកជំនាញដូចជាអ្នកចិត្តសាស្រ្តដើម្បីជួយអ្នកបំបាត់ចោលនូវអារម្មណ៏អវិជ្ជមានរបស់អ្នកក៏អាចជួយឲ្យអ្នកកាត់បន្ថយភាពស្មុគ្រស្មាញបានផងដែរ។
៨. ការសំរាកកំសាន្តអារម្មណ៍របស់អ្នក៖ ចេញទៅធ្វើការដំណើរកំសាន្តនៅទីដែលមានទេសភាពល្អការហែលទឹក ការទៅមើលកុន ឬការញុំាអាហារពេលល្ងាចក្រោមពន្លឹភ្លើងទៀនជាដើម អាចធ្វើឲ្យអ្នកភ្លេចពីអារម្មណ៍តានតឹងក្នុងចិត្តអ្នក។
1.ផ្លាស់ប្ដូរFont
ReplyDelete2.តម្រៀបអក្សរដើម្បីអោយងាយស្រួលមើល